ទំពាំងបារាំងជាប្រភេទបន្លែមួយប្រភេទដែលគេមិនសូវស្គាល់ទេ ព្រោះវាមិនពេញនិយមក្នុងការយកមកធ្វើជាម្ហូបសម្រាប់ទទួលរបស់បងប្អូនខ្មែរយើង។ ប៉ុន្ដែមួយរយៈចុងក្រោយនេះក៏ឃើញមានការពេញនិយមគួរសមដែរ ព្រោះឃើញថាមានលក់លើទីផ្សារច្រើនដែរ។ ហើយក៏មានបងប្អូនខ្លះក៏គាត់មានការឆ្ងល់ថាគេដាំដើមដោយរបៀបណា។ ខាងក្រោមនេះនឹងបង្ហាញប្រាប់បងប្អូនពីរបៀបដាំទំពាំងបារាំងនេះ៖

-យកគ្រាប់ពូជទៅត្រាំទឹកក្តៅឧណ្ហៗ ដើម្បីឱ្យវាឆាប់ដុះនៅសីតុណ្ហភាព ៤៥ ទៅ ៥០អង្សាសេ ត្រាំទុកចោលរយៈពេល ១៥នាទី។
-ស្រង់វាយកទៅដាក់ក្នុងទឹកស្អាត២៤ម៉ោង-បន្ទាប់ពីត្រាំអស់ពេល២៤ម៉ោងហើយស្រង់វាខ្ចប់ទុក ៧ ទៅ ១០ថ្ងៃ។
-ឈូសរងគន្លង-លាយអាចម៍គោ និងជីអង្គាមក្រាលរងធ្វើឱ្យដីមានសំណើម។
-មើលថែទាំវាឱ្យបានដិតដល់ និងទៀងទាត់ ១០ ទៅ ១៥ថ្ងៃ ពិនិត្យមើលម្តង ៣ ទៅ ៤ខែ ដាក់ជីម្តង។
បញ្ជាក់៖ទំពាំងបារាំងអាចផ្តល់ផលរយៈពេល ៨ខែឡើងទៅ ហើយវាអាចរស់បានរហូតដល់ទៅ ២០ឆ្នាំ។