យោងតាមអ្នកឯកទេសផ្នែកសុខភាពបានអោយដឹងថា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានទឹកអំពៅអោយបានត្រឹមត្រូវគឺបន្ទាប់ពីហាត់ប្រាណ ឬ៥នាទីបន្ទាប់ពីការប៉ះនឹងព្រះអាទិត្យ។ វាត្រូវបានគេលើកឡើងថាព្រោះវាជួយក្នុងការផ្តល់សំណងដល់អំបិលក្នុងរាងកាយដែលបាត់បង់។ ទឹកអំពៅមានជាតិស្ករធម្មជាតិដែលជួយបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់ជាតិស្ករនៅក្នុងរាងកាយដើម្បីរក្សាកម្រិតជាតិគ្លុយកូស។ ជាតិស្ករធម្មជាតិនេះមិនមានកាឡូរីដែលធ្វើអោយឡើងគីឡូទេ ហេតុដូច្នេះវាជួយក្នុងការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។

ម៉្យាងទៀត ទឹកអំពៅនេះសម្បូរទៅដោយជាតិសរសៃ Fiber ដែលវាជួយដល់ការសម្រកទម្ងន់ ហើយក៏មានគុណសម្បត្តិក្នុងការរំលាយអារហា ការរំលាយអាហារបានល្អគឺជាប់ពាក់ព័ន្ននឹងធ្វើអោយរៀងកាយមានថាមពលខ្ពស់ ហើយថាមពលខ្ពស់គឺជាប់ពាក់ព័ន្ននឹងការជួយជម្រុញដល់ការដុតកាឡូរី។ហើយយើងទាំងអស់គ្នាបានដឹងហើយថា ការដុតកាឡូរីកាន់តែខ្លាំងគឺការសម្រកទម្ងន់នឹងកាន់តែឆាប់សម្រេច។ ទឹកអំពៅជួយជម្រុញការរំលាយអាហារ ដូច្នេះក៏ជួយបង្កើនល្បឿននៃការសម្រកទម្ងន់។

សរុបមកទឹកអំពៅមិនមែនគ្រាន់តែជាភេសជ្ជៈដ៏ល្អឥតខ្ចោះដើម្បីបំបាត់ភាពស្រេកទឹកនៅរដូវក្តៅនេះទេ ប៉ុន្តែក៏ជាភេសជ្ជៈដែលគ្មានកាឡូរី នឹងមានប្រសិទ្ធភាពក្នុងសម្រកទម្ងន់តាមបែបធម្មជាតិផងដែរ៕