ការញ៉ាំទឹកនៅពេលពោះទទេ មានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ ដូច្នេះហើយ ប្រសិនបើយើងមិនធ្លាប់ញ៉ាំទឹកនៅពេលព្រឹកព្រលឹមទេនោះ យើងគប្បីចាប់ផ្ដើមទម្លាប់មួយនេះជាប្រចាំ។ អត្ថប្រយោជន៍នៃការញ៉ាំទឹកនៅពេលពោះទទេក្រោយភ្ញាក់ពីគេង មានដូចខាងក្រោម៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកមានសារសំខាន់ណាស់ នៅក្នុងការរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ នៅពេលដែលយើងញ៉ាំទឹកនៅពេលពោះទទេ វាអាចជួយរក្សាប្រព័ន្ធទឹករងៃនៅក្នុងរាងកាយ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំយើងបានល្អ។ ប្រសិនបើប្រព័ន្ធភាពស៊ាំល្អ វានឹងអាចជួយយើងប្រឆាំងនឹងជំងឺផ្សេងៗ ក៏ដូចជាជួយឲ្យយើងមានសុខភាពរឹងមាំ។

២. ជួយសម្រួលដល់ការបន្ទោបង់
ការមានបញ្ហាបន្ទោបង់ អាចមានផលប៉ះពាល់ដល់រាងកាយរបស់យើងដូចគ្នា ហើយវាក៏អាចរាំងស្ទះដល់ការបញ្ចេញជាតិពុលពីក្នុងរាងកាយផងដែរ។ ជាក់ស្ដែង ទឹកមានគុណប្រយោជន៍ជួយដល់ការបន្ទោបង់ ហើយការញ៉ាំទឹកនៅពេលពោះទទេ អាចជួយសម្រួលដល់ការបន្ទោបង់ ក៏ដូចជាជួយយើងក្នុងការបញ្ចេញកាកសំណល់មិនល្អចេញពីរាងកាយ។

៣. បង្កើនកម្រិតថាមពល
បន្ថែមពីនេះ ការញ៉ាំទឹកមួយកែវនៅពេលពោះទទេ នឹងជួយជំរុញដល់ការលូតលាស់កោសិកាឈាមក្រហម ដែលធ្វើឲ្យយើងទទួលបានអុកស៊ីហ្សែនកាន់តែច្រើននៅក្នុងរាងកាយ ជាហេតុដែលនាំឲ្យគ្នាយើងមានអារម្មណ៍ស្វាហាប់បានយូរ៕