រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះថា « បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ក្នុងរយៈពេល២៤ម៉ោង! សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!»។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ន បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៣៥៨ នាក់ ខណៈអ្នកជំងឺ៣៤៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៤៩៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩,៨៦៧នាក់ និងស្លាប់សរុបចំនួន ១៤៧នាក់៕