ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champion League ឆ្នាំ ២០២០-២០២១ នៅផ្លាស់ប្តូរពីទឺកដីប្រទេសតួកគីមកធ្វើឡើងនៅក្នុងទឺកដីប្រទេសព័រទុយហ្គាល់វិញ។ ការផ្លាស់ប្តូរនេះ ជាការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសអង់គ្លេស ព្រោះប្រសិនបើទៅលេងនៅប្រទេសតួកគឹនោះ កីឡការរបស់ Man City និង Chelsea ត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃនៅពេលដែលវិលចូលប្រទេសអង់គ្លេសវិញ។  Chelsea vs Man City preview, team news, stats, prediction, kick-off time | Football News | Sky Sports

ប្រសិនបើត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ កីឡាករដែលមានឈ្មោះជាប់ជម្រើសជាតិត្រៀមលេងព្រឹត្តិការណ៍ EURO មិនអាចធ្វើការហ្វឹកហាត់ទាន់នោះទេ ដោយហេតុថា EURO នឹងធ្វើឡើងនៅ ១៣ថ្ងៃបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ពោលគឺនៅថ្ងៃទី១១ ខែមិថុនា។ កីឡាដ្ឋាន Estádio do Dragão របស់ក្រុម FC Porto នឹងក្លាយជាកន្លែងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL រវាងក្រុមមេឃខៀវ Manchester City និង Chelsea ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ខាងមុខនេះ។

ជាពិសេសជាងនេះទៅទៀត ការប្រកួតនេះក៏អនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនាចំនួន ៦០០០ នាក់ផងដែរ។

ប្រភព: UEFA