អ្នកមានជំងឺទឹកនោមផ្អែម ក៏មិនខុសពីអ្នកផ្សេងទៀតដែរគឺត្រូវអនុវត្តវិធានការសុខាភិបាល ដូចជាចៀសវាងកន្លែងមានមនុស្សច្រើន រក្សាអនាម័យ រក្សាគម្លាតសង្គម និងពាក់ម៉ាសជាដើម។ ក្រៅពីនេះ អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្តទុកដាក់លើ៖

• រក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យត្រឹមត្រូវតាមការណែនាំ ចៀសវាងម្ដងឡើង ម្ដងចុះ។
• ញ៉ាំអាហារតាមផែនការរបបអាហារបានណែនាំ។
• ធ្វើលំហាត់ប្រាណនៅផ្ទះជាប្រចាំ។
• បើមានជំងឺបេះដូង ឬលើសសម្ពាធឈាម ទៀត ត្រូវថែទាំជំងឺទាំងនេះឲ្យបានត្រឹមត្រូវ។
• ទៅជួបគ្រូពេទ្យតាមការណាត់ ឬប្រើប្រាស់ថ្នាំតាមការណែនាំ។