មេរៀនក៏ច្រើន ហើយមានការងារផ្សេងៗជាច្រើនទៀតដែលត្រូវធ្វើ ខួរក្បាលពិតជាហត់នឿយខ្លាំង ឯក្រពះវិញក៏ឃ្លានដែរ។ ឈប់បារម្ភទៀតទៅ មានអាហារប៉ុន្មានមុខខាងក្រោមនេះ អាចជាជំនួយការដ៏ល្អសម្រាប់អ្នក។ វាមានជាតិកាឡូរីទាប មិនភ័យខ្លាចធាត់ ថែមទាំងមានជីវជាតិសំខាន់ៗ ដើម្បីចូលទៅបំប៉នខួរក្បាល បង្កើនការចងចាំ។

១. ស៊ុត
ស៊ុតសម្បូរប្រូតេអ៊ីន Choline និងវីតាមីន B សម្រាប់ជំនួយដល់ការចង់ចាំ។ វាក៏មានផ្ទុក សារធាតុ Lutein និងស័ង្កសី ការពារមិនឲ្យស្រវាំងភ្នែក ពេលអានច្រើន។ គួរញ៉ាំ ស៊ុតស្ងោរ ព្រោះស៊ុតចៀនអាចបណ្តាលឲ្យធាត់។

២. ទឹកដោះគោ មានកាឡូរីទាប
ទឹកដោះគោ កាឡូរីទាប មានប្រូតេអ៊ីន និង Amino Aids មានតួនាទីជួយដល់ប្រព័ន្ធដំណើរការនៃខួរក្បាល។ ជ្រើសរើសទឹកដោះគោសុទ្ធ គ្មានបន្ថែមពណ៌ឬរសជាតិ ព្រោះបើអ្នកផឹកទឹកគោមានជាតិស្ករ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្ជិល ហើយងងុយគេង។ បើអ្នកមិនចូលចិត្តផឹកទឹកដោះគោទេ អាចផឹកទឹកសណ្តែកញ៉ាំតៅហ៊ូជំនួសវិញក៏បាន។

៣. សាច់ត្រី
សាច់ត្រី មិនបណ្តាលឲ្យធាត់ និងជាម្ហូបអាហារស័ក្តិសមឥតខ្ចោះ សម្រាប់ពេលមុនប្រឡង។ វាមានជាតិអូមេហ្កា៣ DHA ធ្វើឲ្យខួរក្បាលស្រស់ថ្លា និងចង់ចាំបានល្អ។

៤. យ៉ាអួ
យ៉ាអួ មិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ពេលអានសៀវភៅ បើអ្នកមានអារម្មណ៍ថាងងុយគេង កុំភ្លេចញ៉ាំយ៉ាអួ នោះអ្នកនឹងស្វាង និងស្រស់បស់ឡើងវិញ។ ត្រូវទិញយ៉ាអួធម្មជាតិ មិនផ្អែមពេក បើអ្នកមិនចង់ធាត់៕