ក្រុមមេឃខៀវ Man City បង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយបានទម្លាក់ PSG ដោយលទ្ធផលសរុបទាំងពីរជើង ៤-១ ឡើងទៅកាន់កាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តក្លឹប។May be an image of 3 people and outdoors

ដោយក្នុងការប្រកួតជើងទី ២ នេះ ខ្សែបម្រើប្រយុទ្ធ Riyad Mahrez ធ្វើបានទាំង២គ្រាប់ ពោលគឺនៅនាទី ១១ និង ៦៣។ ការប្រកួតនេះ មានភាពស្វិតស្វាញយ៉ាងខ្លាំងរហូតដល់ថ្នាក់មានផ្តល់កាតក្រហមដល់ Angel Di Maria ផងដែរ និងចាយកាតលឿងអស់ ៦សន្លឹកផងដែរ។May be an image of 2 people, people standing, people playing football and grassជ័យជំនះនេះ បានជួយអោយ Man City ឈានដល់ការឈ្នះពាន ៣ ក្នុងមួយរដូវកាល ដោយបច្ចុប្បន្ន Man City បានគ្រងពាន EFL CUP និង កំពុងឈរកំពូលតារាង Premier League ផងដែរក្នុងរដូវកាលនេះ៕