រឿងរ៉ាវបាននឹងកំពុងកើតឡើងជារៀងរាល់ថ្ងៃ បើអ្នករវល់តែយករៀងមិនល្អមកទុកក្នុងចិត្តរហូតនោះ វាអាចបំផ្លាញទំនាក់ទំនង ឱកាសជីវិតល្អៗទៅថ្ងៃអនាគតរបស់អ្នក។ ទាំងនេះគឺជាមូលហេតុដែលសុខភាពផ្លូវចិត្តមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្ននេះដែលមនុស្សម្នាក់ៗត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានដិតដល់ទាំងចំពោះខ្លួនឯង និងមនុស្សជាទីស្រឡាញ់ មិនថាដៃគូ មិត្តភក្ដិ ឬគ្រួសារឡើយ៖

១. វានឹងផ្ដល់ផលល្អចំពោះសុខភាពរាងកាយបានផងដែរ ពីព្រោះសុខភាពទាំងពីរគឺមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង នៅពេលសុខភាពណាមួយនៃរាងកាយឬផ្លូវចិត្តល្អនោះ វានឹងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទាំងពីរ។ ពេលដែលសុខភាពរាងកាយល្អ វាដើរតួយ៉ាងសំខាន់ទៅលើសុខភាពខួរក្បាលដែលធ្វើឲ្យអ្នកមានការគិតវិជ្ជមាន មានអារម្មណ៍ល្អ និងមានភាពសប្បាយចិត្ត ហើយវាដូចគ្នាទៅនឹងសុខភាពផ្លូវចិត្តដែលធ្វើទៅកាន់សុខភាពរាងកាយផងដែរ។

២. ជួយធ្វើឲ្យការគិតមានក្រមសីលធម៌ល្អ មានភាពរឹងមាំ និងមានស្ថេរភាពល្អ ការមានសុខភាពផ្លូវចិត្តល្អធ្វើអោយមានភាពប្រសើរឡើងក្នុងការគិតវិជ្ជមាន ជំរុញឲ្យអ្នកធ្វើរឿងវិជ្ជមាន និងរឿងល្អៗជាច្រើនទៀត។ បើយោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថាមានមនុស្សជាង ២០០ លាននាក់ក្នុងមួយឆ្នាំបានបាត់បង់ការងារ បែកបាក់ស្នេហា មិត្តភក្ដិ គ្រួសារដោយសារតែបញ្ហាសុខភាពផ្លូវចិត្តដែលជាជំងឺធ្លាក់ទឹកចិត្តបង្កឡើយដោយហេតុផលណាមួយក្នុងជីវិត។

៣. ធ្វើឲ្យគុណភាពនៃជីវិតរស់នៅរបស់អ្នកកាន់តែប្រសើរឡើង ស្ត្រេសគឺជាជំងឺដ៏កាយសាហាវមួយដែលមនុស្សម្នាក់ៗគួរតែចៀសវាងឲ្យបានបើសិនជាអាចនោះ តែនៅក្នុងជីវិតរស់នៅអ្នកណាៗក៏មានដែរ។ ហេតុនេះហើយបានជាអ្នកត្រូវរៀនគ្រប់គ្រងវាឲ្យបានល្អ បើមិនដូចច្នោះទេវាអាចប្រែទៅជាជំងឺស្ត្រេសរ៉ាំរ៉ៃ ហើយអាចបង្កជាជំងឺឈឺក្បាលជាប្រចាំ អស់កម្លាំង ភាពតានតឹង និងអាចឈានទៅរកការគាំងបេះដូង ឬការធ្វើអត្តឃាត។

មនុស្សភាគច្រើនសព្វថ្ងៃនេះគឺកំពុងតែមានផលវិបាក និងវិបត្តិផ្លូវចិត្ត រាងកាយដូចៗគ្នាពីព្រោះអ្នកទាំងអស់គ្នាកំពុងទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងអំពីបញ្ហាជំងឺរាតត្បាត កូវីដ-១៩ ដែលវានៅតែបន្ដមិនឈប់ឈរ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺចំពោះសុខភាពផ្លូវចិត្តឲ្យបានខ្លាំង៕