ស្នាមសង្វារអាចនឹងកើតឡើងដោយសារតែការឡើងស្រកគីឡូក្នុងរយះពេលខ្លី ឬ ក្រោយពេលមានផ្ទៃពោះ ព្រោះតែជាតិកូឡាជែននៃស្បែកធ្លាក់ចុះ ធ្វើអោយស្រទាប់ស្បែកមិនរាបស្មើ។ ទោះជាមិនអាចលុបបំបាត់ទៅបានទាំងស្រុងក្ដី គ្រឿងផ្សំទាំងនេះអាចជួយស្នាមសង្វាមើលទៅស្រាលជាងមុនបាន៖

១. រមៀត & ក្រូចឆ្មារ
យករមៀតមកបុកអោយម៉ត់ល្អ ឬ ម្ស៉ៅរមៀតលាយជាមួយទឹកក្រូចឆ្មារ រួចម៉ាស្សាកន្លែងដែលមានបញ្ហាប្រមាណ ១៥ នាទី ហើយលាងនឹងទឹកស្អាតចេញ។

២. រមៀត & ប្រេងដូង
យកម្ស៉ៅរមៀត លាយនឹងប្រេងដូង ៣ ស្លាបព្រាបាយ រូចមកម៉ាស្សានៅកន្លែងដែលមានបញ្ហា ហើយជូតសម្អាតដោយក្រណាត់ទន់ៗ។

៣. រមៀត & ស្រាស
ដើម្បីអោយមានប្រសិទ្ធីភាពកាន់តែប្រសើរ យកល្បាយនៃរមៀតដែលបុកម៉ត់មកលាយននឹងស្រាស ម៉ាស្សាថ្មមៗ ពី ១០ ទៅ ១៥ នាទីជារៀងរាល់ថ្ងៃ៕