មេឃខៀវ Manchester City ធ្វើបានយ៉ាងល្អដោយបានយកឈ្នះ PSG ២-១ នៅក្រៅដី ក្នងការប្រកួតជើងទី ១  វគ្គ ៤ក្រុមចុងក្រោយ ក្របខ័ណ្ឌ UEFA Champion League។May be an image of 3 people, people standing and people playing sports

ក្នុងការប្រកួតនេះ ក្រុម PSG បានបើកការនាំមុខមុននៅនាទី ១៥ ដោយកីឡាករ Marquinhos។ លុះឈានដល់វគ្គទី ២ Man City រកបាន២គ្រាប់ជាប់ៗគ្នា ពោលគឺនៅនាទី ៦១ ដោយខ្សែបម្រើ Kevin de Bruyne និងគ្រាប់បាល់ទី២ នៅនាទី ៧១ ពីការសុតបាល់ Free Kick ដ៍ស្អាត ពីកីឡាករ Riyad Mahrez។May be an image of 2 people, people standing, people playing sports and outdoors ការប្រកួតរៀបនឹងបញ្ចប់ទៅហើយ ខ្សែបម្រើ PSG កីឡាករ Gueye បានទទួលកាតក្រហមត្រូវបណ្តេញចេញ ក្រោយពីជាន់ជើង កីឡាករ Man City ពីក្រោយ។May be an image of 2 people, outdoors and text

លទ្ធផល ២-១ នឹងផ្តល់ផលពិបាកសម្រាប់ PSG នៅជើងទី ២ ដែលត្រូវទៅលេងនៅកីឡាដ្ឋាន Etihad របស់ Man City វិញ នៅសប្តាហ៍ក្រោយ ថ្ងៃទី៥ ខែឧសភា៕