ញុំាអាហារកំប៉ុងកែច្នៃញឹកញាប់បង្កើនហានិភ័យនៃជំងឺច្រើនមុខ ព្រោះអាហារទាំងនេះសម្បូរដោយ សូដូ្យម(អំបិល) ខា្លញ់ ស្ករ និងគ្រឿងផ្សំដែលរក្សាទុកឱ្យបានយូរជាច្រើន។ ទាំងនេះសុតតែជាគ្រឿងផ្សំដែលបង្ករជាជំងឺធំៗដូចខាងក្រោម៖

១. បញ្ហាបេះដូង
ញុំាអាហារកែច្នៃឬអាហារកំប៉ុងជាញឹកញាប់បណ្ដាលឱ្យអ្នកប្រឈមហានិភ័យខ្ពស់នៃជំងឺបេះដូង។ នៅសហរដ្ឋអាមេរិចមានមនុស្សមិនតិចទេដែលស្លាប់ដោយសារជំងឺមួយនេះ។ វាបណ្ដាលឱ្យសរសៃឈាមរារាំងលំហូរឈាមមិនអាចចេញចូលបានដែលជាហេតុនាំឱ្យក្លាយជំងឺដាច់សរសៃឈាមបេះដូង និងនាំឱ្យចង្វាក់បេះដូងលោតមិនទៀងទាត់ ជំងឺស្ទះបេះដូង និងជំងឺខ្សោយបេះដូង។

២. សម្ពាធឈាមខ្ពស់
ប្រជាជនអាមេរិកប្រមាណ ៦៨ លាននាក់ទទួលរងពីជំងឺលើសឈាមនេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ។ នេះដោយសារពួកគេនិយមញុំាអាហារដែលសម្បូរដោយសូដ្យូម(អំបិល)ខ្ពស់ដូចជាអាហារកំប៉ុងជាដើម។ ញុំាសូដ្យូមច្រើនបណ្ដាលឱ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ជាកត្ដាដែលនាំឱ្យអ្នកប្រឈមនឹងជំងឺសើសឈាម និងដាច់សរសៃឈាមក្នុងខួរក្បាល។

៣. ហានិភ័យនៃជំងឺមហារីក
ចំពោះស្រ្ដីដែលមានជំងឺរោគស្រ្ដីនឹងបង្កើនហានិភ័យខ្ពស់នៃជំងឺមហារីកប្រសិនបើពួកគាត់សន្សំទម្លាប់នៃការញុំាអាហារកែច្នៃទាំងនេះជាប្រចាំ ព្រោះវាមានផ្ទុកសារធាតុរក្សាទុកដែលគេហៅថា កាបូននីត្រូនិច និងកាបូននីត្រាត ដែលជាសារធាតុធ្វើឲ្យាបាក់តេរីអាក្រក់ឆាប់លូតលាស់។ នីត្រូតដែលជាសារធាតុដើម្បីបង្កើនពណ៌ ត្រូវបានគេសិក្សាថាវាគឺជាសារធាតុមួយដែលបង្កើនហានិភ័យនៃជំងឺមហារីក។

ជាដំណោះស្រាយដើម្បីញុំាអាហារកំប៉ុងកែច្នៃកុំឱ្យមានហានិភ័យដល់សុខភាព អ្នកអាចយកអាហារទាំងនោះមកកែច្នៃបន្ថែមដោយដាក់បន្លែ ឬកែច្នៃតាមរបៀបផ្សេងៗតាមតម្រូវការរបស់អ្នក។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏អ្នកគួរតែកាត់បន្ថយឱ្យបានច្រើន ដើម្បីកុំឱ្យមានបញ្ហាសុខភាពនៅថ្ងៃខាងមុខ៕