បន្ទាប់ពីការប្រកាសចាកចេញរបស់លោក Hansi  Flick ដែលទៅធ្វើជាគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់នៅពេលបញ្ចប់ព្រឹត្តិការណ៍ Euro 2021  ពេលនេះក្លឹប Bayern Munich រកបានអ្នកមកជំនួសដំណែងហើយ។May be an image of 2 people and people standing

ក្លឹប Bayern Munich បានតែងតាំងបុរសវ័យ​ ៣៣ឆ្នាំ លោក Julian Nagelsmann មកធ្វើជាគ្រូបង្វឹកថ្មី ដោយរូបលោកនឹងចូលទៅដឹកនាំ Bayern Munich នៅថ្ងៃ១ ខែកក្កដា ខាងមុខនេះ។ បច្ចប្បន្នលោក Julian Nagelsmann   កំពុងតែដឹកនាំក្រុម RB  Leipzig ឈរនៅលេខ ២ ក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់។May be an image of 1 person and standingក្នងការនាំយកលោក Julian Nagelsmann នេះក្លឹប Bayern Munich ចំណាយប្រមាណជា ២៥លានផោន ក្នុងការទិញផ្តាច់កុងត្រា ពីក្លឹប RB Leipzig។ បុរសវ័យ​ ៣៣ឆ្នាំនេះ នឹងដឹកនាំ Bayern Munich រហូតដល់ឆ្នាំ ២០២៦៕

ប្រភព: Bayern Munich