រាជធានីភ្នំពេញ÷ លោក គង់ វិមាន នាយខុទ្ទកាល័យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា មិនមានគោលការណ៏ឬច្បាប់ណាដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ។

ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីមានករណី រថយន្តមួយបានពាក់ផ្លាកលេខរថយន្តពិសេសដាក់ឈ្មោះសុទ្ធតែឯកឧត្ដម អ្នកឧកញ៉ា ។

លោក គង់ វិមាន បានបញ្ជាក់ថា នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស  សូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់៕