គិតត្រឹម ២៤ម៉ោងនេះ នៅក្នុងតំបន់អឺរ៉ុបពិភពបាល់ទាត់កំពុងតែជួបបញ្ហា ៣ធំៗ។ បញ្ហាទី១ គឺ ការកើតឡើងនៅពានរង្វាន់ European Super League ដែលជាការបង្កើតឡើងរបស់ក្រុមម្ចាស់ក្លឹបដែលមានលុយរាប់ពាន់លានដុល្លារ។ ការបង្កើតពាននេះធ្វើអោយ មានការមិនពេញចិត្តជាខ្លាំងរបស់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក។

បញ្ហាទី២ គឺ UEFA និង FIFA បានប្រកាសថាកីឡាករណាដែលចូលលេងពាន European Super League នេះនិងមិនមានសិទ្ធចូលលេងព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup នោះទេ។ គួរបញ្ជាក់ផងដែរថាក្លឹបដែលចូលរួមពានរង្វាន់នេះអាចទទួលបានប្រាក់ប្រមាណជា ៤០០លានផោនក្នុងមួយក្លឹប។ចំណែកបញ្ហាទី៣ គឺលោក Jose Mourinho ត្រូវបានថា្នក់ដឹកនាំក្លឹប Tottenham Hotspur បណ្តេញចេញពីដំណេងជាគ្រូបង្វឹក។ បើយោងទៅតាមប្រភពសារព័ត៌មានមួយបានអោយដឹងថា ការបណ្តេញលោក Jose ចេញ ដោយហេតុថាលោកបានប្រឆាំងជាដាច់ខាតក្នុងការលេងពាន European Super League។ Spur ក៏ស្ថិតក្នុងចំណោមក្លឹបទាំង ១២ ផ្សេងទៀតដែលត្រូវបានគេអញ្ជើញអោយចូលរួមពានមួយនេះ៕

ប្រភព: Bleacher Report Football