រាល់ពេលដែលអ្នកទៅធ្វើការសម្ភាសម្ដងៗ ក្រុមហ៊ុននីមួយៗអាចធ្វើការវាយតម្លៃអ្នកបានភ្លាមៗ ក្នុងរយៈពេលប៉ុន្មានវិនាទីដំបូងតាមរយៈការស្លៀកពាក់ កាយវិការ អាកប្បកិរិយា និងការនិយាយស្ដីរបស់អ្នក។ តើអ្នកធ្លាប់បានលឺទេថា អ្នកនឹងមិនអាចទទួលបានឱកាសទីពីរទេ ក្នុងការបង្ហាញពីចំណាប់អារម្មណ៍ បើអ្នកមិនបានធ្វើវាឲ្យល្អនៅលើកដំបូងនោះ? វាពិតជាមានសារៈសំខាន់ណាស់ក្នុងការស្លៀកពាក់ឲ្យបានល្អ រាល់ឱកាសសម្ភាសការងារ ដើម្បីទទួលបានភាពជោគជ័យ និងទទួលបានការងារនោះ។ ទាំងនេះគឺជារបៀបស្លៀកពាក់ឲ្យមើលទៅទាន់សម័យនិងមានវិជ្ជាជីវៈខ្ពស់ ដែលអាចជាជំនួយសម្រាប់ការសម្ភាសន៍របស់អ្នក៖

១. អាវស និងខោខ្មៅ
២. អាវខ្មៅជាមួយសំពត់ពណ៌គគីរ
៣. សំពត់ ឬខោជាមួយអាវធំ និងបូរចងនៅលើក

ការស្លៀកពាក់ស្អាតគឺជាភាពទាក់ទាញមុនគេបង្អស់ ហើយបន្ទាប់ទៀតនោះគឺកាយវិការ អាកប្បកិរិយា និងការនិយាយស្ដីរបស់អ្នកទៅកាន់អ្នកសម្ភាសន៍នោះ តែរឿងដែលរឹតតែសំខាន់មួយទៀតនោះ គឺវិជ្ជាជីវៈចំណេះដឹងរបស់អ្នក៕