បើនិយាយពីរថយន្ត Off-Road នោះ​ លោកអ្នក​ប្រាកដជាគិត ដល់រថយន្ត Ford Pickup មុនគេ ដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំ នៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។

រថយន្តទាំងពីរនេះ មិនត្រឹមតែមានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនង ក៏មានការផ្ទុះសរសើរ ពីសមត្ថភាព និងរូបរាងដ៏មានអំណាច របស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួន បានចែករំលែក និងបញ្ចេញមតិថា ជាឡាននៅក្នុងក្តីស្រម៉ៃ ប្រាថ្នាចង់បានតែថវិកា មិនទាន់ដល់ ដោយសារតែមាន បងប្អូនជាច្រើន មានការគាំទ្រ ទៅលើប្រភេទរថយន្ត Off-Road ទាំងនេះទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទ ដែលជាម៉ាកយីហោ រថយន្តឈានមុខគេ ក្នុងទីផ្សារ ប្រទេសកម្ពុជា បានសម្រេចនាំចូលរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ដែលជាប្រភេទរថយន្ត Off-Road Pickup ដែលមានតម្លៃសមរម្យជាងគេ ក្នុងត្រកូលរថយន្ត Off-Road Pickup របស់ Ford។

រថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាព បើកបរបានគ្រប់ផ្លូវ ដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោម ហាប់ណែន និងជាប្រភេទរថយន្តប៉ុង 2 អូតូកាប់ពីតាស។ រថយន្តនេះបានបំពាក់ មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះ បានដល់ទៅ 160 PS និងកម្លាំងរមួល បានដល់ទៅ 385 Nm បូករួមជាមួយ នឹងប្រអប់លេខ 6វគ្គអូតូ ដែលធ្វើឲ្យការបើកបរ មានភាពរលូន។

ចំណុចពិសេសទាំង 6 ដែលធ្វើឲ្យរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ខុសប្លែកពីរថយន្ត Ford Pickup ម៉ូឌែលមុនៗនោះគឺ
-ចំណុចពិសេសទី 1 គឺការបំពាក់ជូននូវប៉ាណាផ្នែកខាងមុខពណ៍ខ្មៅ និងមានរាងជាសំណាញ់ញឹក ដែលផ្តល់នូវភាពអំណាច ជូនផ្នែកខាងមុខ នៃរថយន្តនេះ បានថែមមួយកម្រិតទៀត

-ចំណុចពិសេសទី 2 គឺការបំពាក់ជូននូវយ៉ាន់ បែបស្ព័រម៉ូដថ្មីស្រឡាងទំហំ 18 អ៊ីញ ដែលឌីហ្សាញថ្មី សម្រាប់តែម៉ូឌែល FX4 នេះដែលជាប្រភេទ យ៉ាន់ស្ព័រមានរាងប្រដេញញឹក និងមានពណ៍ខ្មៅ ស្រាប់ស័ក្តិសម ជាមួយពណ៍នៃប៉ាណាផ្នែកខាងមុខ

-ចំណុចពិសេសទី 3 គឺផ្នែកចំហៀង គឺមានតែមដែលបញ្ជាក់ថា FX4 ពណ៍ក្រហម និងតែមផុស នៅផ្នែកខាងក្រោយ FX4 ពណ៍ក្រហមដូចគ្នា ដែលបង្ហាញពីអនុភាព នៃរថយន្តផងដែរ

-ចំណុចពិសេសទី 4 គឺមិនភ្លេចបំពាក់ជូន នូវឈ្នាន់ជាន់ជើង ដើម្បីងាយស្រួលចេញចូលរថយន្ត ប៉ុន្តែសម្រាប់ម៉ូឌែលនេះ បានបំពាក់ជូននូវឈ្នាន់ជាន់ជើង ពណ៍ខ្មៅដែលមើលទៅ កាន់តែមានភាពទាក់ទាញ
-ចំណុចពិសេសទី 5 គឺផ្នែកខាងក្រោយ ក៏មានបំពាក់ជូន នូវកាងខ្យល់ (Sport Bar) ពណ៍ខ្មៅ ដែលមានរូបរាងសាមញ្ញ តែបង្ហាញនៃភាពរឹងមាំ របស់រថយន្ត
-ចំណុចពិសេសចុងក្រោយ នៃរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នោះគឺការបំពាក់ជូន នូវកៅអីស្បែកបែបស្ព័រ ដែលនៅលើកៅអីនេះផ្ទាល់ ការមានរចនា ជាអក្សរផុស FX4 ផងដែរ។
ក្រៅពីចំណុចពិសេសទាំង 6 ខាងលើ រថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ក៏មានបំពាក់ជូន នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ចុងក្រោយដូចជា៖
-ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្ត ដោយគ្រាន់តែយកដៃ ទៅស៊កនឹងដៃទ្វារ
-កាមេរ៉ាជំនួយចូលចត ផ្នែកខាងក្រោយ ដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
-សេនសឺផ្នែកខាងក្រោយ ចំនួន 4 គ្រាប់ (4 Rear Sensors)
-ចង្កូតបូមអេឡិចត្រូនិច ដែលមានលក្ខណះធូរ ងាយស្រួលបើកបរ (Electric Power-Assisted Steering)
-ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
-កុងទ័រឌីជីថល រចនាម៉ូដថ្មីស្រឡាង ដែលផ្តល់ព័ត៍មាន យ៉ាងលម្អិតអំពីរថយន្ត (LCD Instrument Cluster)
-អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
-បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី ដែលអាចធ្វើការភ្ជាប់ផ្ទាល់ ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
-រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V (2 USB Ports / 12V Invertor)
-ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
-ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
-ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាផ្សេងៗជាច្រើន។
សម្រាប់តម្លៃ គឺពិតជាពិសេសត្រឹមតែ $45,000 តែប៉ុណ្ណោះ តម្លៃនេះផ្តល់ជូន សម្រាប់លោកអ្នកដែលបាន កក់រថយន្តនេះទុកជាមុន។ សម្រាប់ពណ៍ គឺមានរហូតដល់ទៅ4 ពណ៍រួមមាន៖ ស ខ្មៅ ក្រហម និងទឹកប្រាក់។ បើលោកអ្នកចង់ជ្រាប កាន់តែច្បាស់ព័ត៍មានលម្អិត អំពីរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 លោកអ្នកអាចអញ្ជើញ ទៅសាកសួរព័ត៍មាន នៅគ្រប់អគារតាំងបង្ហាញ រថយន្ត Ford ដែលមានដូចជា៖
-អគារតាំងបង្ហាញ សាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
-អគារតាំងបង្ហាញ សាខាទឹកថ្លា ដែលស្ថិតនៅតាម បណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
-អគារតាំងបង្ហាញ សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
-អគារតាំងបង្ហាញ សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕