ត្បិតតែមានការរីករាលត្បាត់ពីជំងឺ COVID-19 ក៏ពិតមែន ផលិតកម្ម Davitra Media នៅតែអាច អង្រួណបេះដូងប្រិយមិត្ត ទស្សនិកជន ជាមួយនឹងទំនុកភ្លេងថ្មី ការតាក់តែងថ្មី ទុកជាចំណីអារម្មណ៍ ក្នុងពេលបំពេញការងារនៅគេហដ្ធានរាងៗខ្លួន ។

ថ្មីៗនេះផលិតកម្ម Davitra Media ក៏លេចចេញវត្តមានរបស់តារាចម្រៀងថ្មីៗជាច្រើនអ្នកផងដែរ ។ ក្នុងនោះ វី សុផាណាដែលជាតារាចម្រៀងថ្មីមានមាឌតូចស្តើង តែសម្លេងក្រលួច ពិរោះ មិនខុសពីតារា ចាស់វស្សា បានបង្ហើបសំនៀងជាច្រើនបទទុកចែកជូនបងប្អូនជាការសណ្តាប់ផងដែរ ។ បន្ថែមពីនេះ

ផលិតកម្ម Davitra Media ក៏មានវត្តមានកម្លោះសង្ហាពោរពេញទៅដោយទេពកោសល ទាំងការតាក់តែង ទំនុកច្រៀង ដឹកនាំសម្តែង និងថែមទាំងមានសម្លេងពិរោះមិនធម្មតា លោក សាល ចាន់ស៊ី ក៏កំពុងតែមាន បទចម្រៀងថ្មីៗតម្រូវទៅតាមបរិបទយុវវ័យសម័យនេះ ។

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ កម្លោះ ក្រមុំ ទាំងពីរ វី សុផាណា និង សាល ចាន់ស៊ី ក៏បានចាប់ដៃគូគ្នាច្រៀងចំរៀងមួយបទដែលមានចំណង់ជើងថា < កំលោះរម្យទម ក្រមុំស្ទើរភ្លើង > ជាចង្វាក់សារ៉ាវាន់ ទុកចែកជូនប្រិយមិត្តជាការសណ្តាប់ផងដែរ ។

ប្រសិនបើបងប្អូនពុកម៉ែចង់អំពីទឹកដមរបស់ តារាចម្រៀងទាំងពីរ  សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះសូមចុចនៅតំណរភ្ជាប់ខាងក្រោមនេះ។ រូចកុំភ្លេចចុចឡែក និងស៊ែដើម្បីទទួលបានបទបែប Orginal Song និង MV ថ្មីរបស់ផលិតកម្ម Davitra Media ៕