ហេតុការនេះបានកើតឡើងអំឡុងពេល ការប្រកួត UEFA Europa League ជើងទី ១ វគ្គ ៨ក្រុមចុងក្រោយដោយ Man Utd បានលុត Granada ២-០ ដល់ក្នុងដី។

ការប្រកួតកំពុងតែដំណើរការធម្មតា ក៏ស្រាប់តែមានអ្នកគាំទ្រម្នាក់រត់ចូលទីលានទាំងអាក្រាតកាយសំដៅចូលក្នុងទីលាន។ អ្វីដែលសំខាន់នោះ ការប្រកួតនេះមិនតម្រូវអោយមានអ្នកគាំទ្រចូលទស្សនានោះទេ។ ការប្រកួតបានបញ្ឈប់បន្តិច ដើម្បីចាប់បុរសដែលស្រាតនោះចេញ នឹងអោយការប្រកួតដំណើរការបន្តទៅទៀត។

ដោយជាលទ្ធផលក្រុម Granada បានរងបរាជ័យក្រោមថ្វីជើង បិសាចក្រហម Manchester United ២-០ ដោយ Rashford និង Bruno ជាអ្នកសុតបញ្ចូលទី៕

https://youtu.be/A6k1aIam-e0

ប្រភព: The Sun