រាជធានីភ្នំពេញ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កម្ពុជាបានបន្ដរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន១១៣នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាប់ពាក់ព័ន្ធឹនឹងព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ទាំងអស់ ហើយក៏មានអ្នកជាសះស្បើយចំនួន៩០នាក់ផងដែរ។

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងបានរកឃើញ​អ្នកឆ្លងថ្មី ចំនួន១១៣នាក់​(សហគមន៍ទាំង ១១៣នាក់) និងមានអ្នកជាសះស្បើយ ៩០នាក់ បន្ថែមទៀត។ រីឯអ្នកឆ្លងថ្មីទាំងនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន១០៣នាក់, ខេត្តព្រះសីហនុ ចំនួន៣នាក់, ខេត្តកណ្ដាល ចំនួន៣នាក់, ខេត្តស្វាយរៀង ចំនួន៣នាក់ និងខេត្ត​កំពត ម្នាក់។

គិតត្រឹមព្រឹក ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញ​អ្នកឆ្លងកូវីដ-១៩ សរុប ៣ ០២៨ នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៩១៤ នាក់ និង​អ្នកកំពុងសម្រាកព្យាបាល ១ ០៨៥ នាក់ ហើយអ្នកជំងឺចំនួន​២៤នាក់ផ្សេងទៀត បានស្លាប់៕​

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ទាំងស្រុង ដូចខាងក្រោម៖