រាជធានីភ្នំពេញ ៖ លោកស្នងការរងខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជិត២គីឡូ។។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ( ពាក់ផ្កាយ១ ពាក់អាវពណ៌ក្រហម) ជាស្នងការរងខេត្តកំពត និងបក្ខពួក២នាក់ទៀត ទី១-ឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ។ ដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ជុំវិញនឹងការចាប់ខ្លួនលោកផ្កាយ១ ជាស្នងការរងខេត្តកំពត ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀននេះ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង មិនគួរណាខ្លួនជាមន្ត្រីនគរបាលជាតិមានតួនាទីប៉ុនណាប៉ុនណី បែរជាក្លាយជាមេខ្លោងជួញដូរថ្នាំញៀនទៅវិញ៕