រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១ រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ច្បារអំពៅ បានចុះមកយកសំណាកលើកទី២ ចំនួន០៣នាក់ នៅចំណុចបន្ទប់ជួលលេខ៤៤ ស្ថិតនៅផ្លូវលេខ១០MC ក្រុមទី៤ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

អាជ្ញាធរបញ្ជាក់ អ្នកដែលក្រុមគ្រូពេទ្យចុះយកសំណាក មានមនុស្សស្រី០២នាក់ និងទារកម្នាក់ ដែល ពាក់ពន្ធ័អ្នកជំងឺកូវីត១៩ ( ឈ្មោះសូ ហេង)។ បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានហ៊ុមព័ទ្ធជាបណ្ដោះ អាសន្ន ៕