រាជធានីភ្នំពេញ ៖ បុរស១ក្រុម មានគ្នាចំនួន០៣នាក់ បាននាំគ្នាព័ទ្ធវង់ផឹកស៊ីច្រៀងឡូឡារំខានដល់គេឯង ដែលល្មើសវិធានការសុខាភិបាល មិនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ស្តីអំពីការទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (៣កុំ ៣ការពារ) នៅចំណុចក្នុងផ្សារបឹងបីតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ តែយ៉ាងណា សកម្មភាពនេះ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានចុះទៅបង្រ្កាបកាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។

បុរសដែលស្រលាញ់ស្រាជាងជីវិតខ្លួននេះ ទី១.ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៉ីនក្នុងរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង។ ទី២.ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ សមត្ថកិច្ចធុងបាស់ម៉ាកអាយអិន ពណ៌ខ្មៅចំនួន០១គ្រឿង ,ម៉ៃក្រូហ្វូន ចំនួន ០១គូ , កៅអីជ័រ ចំនួន៥៕