កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធស្លាបនៃក្រុម បាល់ទាត់ នគរបាល់ជាតិ  បានចូលសម្រាកនៅមន្ទីពេទ្យក្រោយពិនិត្យឃើញថាមានជំងឺស្ទះសរសៃឈាមខួរក្បាល។

ដោយឃើញបែបនេះថ្នាក់ដឹកនាំនៃក្លឹបបាល់ទាត់ នគរបាល់ជាតិ ឯកឧត្តម ឧត្តមសេន្នីទោ ជួន ណារិន្ទ និងឧត្តមសន្នី ត្រី ជីងឃាងលី លោក អត្ថលេខាធិការ ស្រី ចន្ថា និងថ្នាក់ដឹកនាំក្លឹប បានជួយឧបត្ថម្ភជាថវិការ 2365$ ដើម្បីសម្រួលក្នុងការចេញថ្លៃព្យាបាល។

Shane Booysen បានទទួលការលើកទឹកចិត្តជាច្រើនពីកីឡាករ និង ក្រុមមួយចំនួនទៀតនៃលីគកំពូលកម្ពុជា ដោយបានជូនពរអោយរូបគេឆាប់ជាសះស្បើយឡើងវិញ វិលមកកាន់ទីលានប្រកួតសារជាថ្មី៕