យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។

ចាប់អារម្មណ៍ឃើញថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ៣១នាក់ ដែលមានរាយនាមនៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ មានអ្នកវិជ្ជមាន ០៣នាក់ជាបុគ្គលិកធ្វើការនៅ ហាងម្លប់មហាហេង២ ។
អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣ នាក់ខាងលើមានឈ្មោះ និងអាស័យដ្ឋានដូចជា ៖
១ ឈ្មោះ ឡាំ រីណា ភេទស្រី អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះជួលលេខ ៨២៥ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
២ ឈ្មោះ ញៀន លីលី ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះជួលលេខ ៦១ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
៣ ឈ្មោះ សើ រតនា ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះជួលលេខ ៤១ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវផងដែរ ទៅដល់អ្នកដែលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ ខាងលើ សូមទៅធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាន់ ៕

ដើម្បីទទួលបានព័ត៌មានជាច្រើនទៀតសូមចូលទៅកាន់ Channel Telegram Komsan News



ប្រភព៖ komsan