ផលិតកម្មដាវីត្រា (Davitra Media) សូមធ្វើការប្រកាសនូវវត្តមានរបស់តារាចម្រៀងមានដើមកំណើតជាជនជាតិភាគតិចមកពីខេត្តប៉ៃលិន លោក កាក្រៃ ជាតារាចម្រៀងប្រចាំផលិតកម្មយើងខ្ញុំ។
ជាមួយជិវិតតស៊ូ និងបានប្រែជីវិត ខ្លួនឯងពីការធ្វើស្រែចំការនៅតំបន់ដាច់ស្រយាលនិងមានភាពខ្វះខាតរហូតបានក្លាយជាតារាចម្រៀងអាជីពមួយរូប ថ្មីៗនេះ លោកកាក្រៃបានចេញនូវបទដ៏ពិរោះសម្រាប់រដូវចូលឆ្នាំថ្មីមួយចំនួនមានដូចជាបទ «ខ្យល់បក់ហួចៗ» និងបទ«ស្រលាញ់ស្រីម៉ាភូមិ»ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន។
គួររំលឹកផងដែរថា មុនពេលបានក្លាយទៅជាតារាចម្រៀងអាជីពមកទល់សព្វថ្ងៃ កន្លងទៅលោក កាក្រៃ ក៏ធ្លាប់បានចូលរួមការប្រកួតប្រជែងចម្រៀងនៅក្នុងបុស្តិ៍ទូរទស្សន៍ជាតិនិងកម្មវិធីប្រកួតចម្រៀងខ្នាតអន្តរជាតិជាច្រើនផងដែរ ។
ដោយឃើញពីសម្ថភាពនៃការច្រៀងមានទឹកដមសម្ថភាពក្នុងការលេងហ្គីតាយ៉ាងប៉ិនប្រសព្វបូករួមនិងកាយវិការដ៏ក្រមិចក្រមើមនៅក្នុងបណ្តាញសង្គមថ្មីៗនេះផលិតកម្មដាវីដ្រា (Davitra Media)បានផ្តល់
ឱកាសអោយលោក «កាក្រៃ»បានក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មនិងមានចេញជាបទចម្រៀង Original Song ផ្ទាល់ខ្លួនផងដែរ។
ប្រសិនបើបងប្អូនពុកម៉ែចង់អំពីទឹកដមរបស់ «កាក្រៃ»សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះសូមចុចនៅតំណរភ្ជាប់ខាងក្រោមនេះ។
Please Follow Us
- YouTube : https://youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
- Facebook :https://www.facebook.com/DVMCambodia
- Tik Tok : https://vt.tiktok.com/ZS51Sv3r/
- Telegram: https://t.me/davitramedia
- Instagram : www.instagram.com/davitra_media/