រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ បានចុះយកអ្នកជំងឺកូវីដ-១៩ ម្នាក់ នៅចំណុចផ្ទះជាន់ទី១ លេខ៥៤BE1 ផ្លូវ៣២៦ សង្កាត់ផ្សារដើមគ នៅយប់ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ ។

អ្នកជំងឺកូវីដ-១៩ ដែលក្រុមគ្រូពេទ្យចុះយកនេះ ជាប្រុសជនជាតិខ្មែរ អាយុ៥២ឆ្នាំ នៅចំណុចផ្ទះជាន់ទី១ លេខ៥៤BE1 ផ្លូវ៣២៦ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូលរង់ចាំយកសំណាកអ្នកពាក់ព័ន្ធ៕