ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន១០ នាក់បម្រើការងារនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ។

កាលពីថ្ងៃទី២៨ ខែមីនា ក្រុមការងារបានយកវត្ថុវិភាគសំណាកចំពោះអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ១៩ នៅកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈលទ្ធផលវិជ្ជមានកូវីដ១៩ ដែលមានឈ្មោះដូចខាងក្រោម៖ ទី១- បុរសឈ្មោះសន សុខគឹម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៤នាក់ ស្រី៧នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ទី២-បុរសឈ្មោះ ណុប ចាន់ថូន អាយុ៣២ឆ្នាំ នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៨នាក់ ស្រី១១នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ទី៣- ស្ត្រីឈ្មោះ ជេត សាវ៉េត អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកធ្វើតេស្តត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ ទី៤- ស្ត្រីឈ្មោះ មៀច សារ៉េន អាយុ៤៨ឆ្នាំ មានទីលំនៅនៅភូមិថ្មីឃុំចំបក់ស្រុកស្វាយជ្រំ។ ទី៥- ស្ត្រីឈ្មោះ ក្រូច ឈាន អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល។ ទី៦- ស្ត្រីឈ្មោះ ឃាន ណាន អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ ទី៧- ស្ត្រីឈ្មោះ ម៉ៅ ភឿន អាយុ២៧ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក។ ទី៨- បុរសឈ្មោះ ស៊ិន ស៊ីថា អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។ ទី៩- បុរសឈ្មោះ ចាន់ វិចិត្រ អាយុ៥៨ឆ្នាំ មានទីលំនៅនៅភូមិតាបឹប ពៅសង្កាត់បាវិត ក្រុងបាវិត ។ ទី១០- បុរសឈ្មោះ សយ សុចសុវណ្ណារាជ អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រដែត ឃុំព្រះពន្លាស្រុកកំពង់រោទិ៍។ បច្ចុប្បន្នអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។ ចំណែក អ្នកប៉ះពាល់ចំនួន២៥២នាក់ (ស្រី១១៤នាក់) ត្រូវបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ខាងលើ ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន និងយកធ្វើជាមណ្ឌិលចត្តាឡីស័ករួមមាន៖ ទី១-កាស៊ីណូបាវិត ម៉ុកបាយស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ទី២-គ្លីនិកសន្តិភាពថ្មី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិតក្រុងបាវិត។ ទី៣-គ្លីនិកវេជ្ជបណ្ឌិតគឹមបុត្រ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ទី៤-មន្ទីរសម្រាកព្យាបាលសោភ័ណអូវ៉ាងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ទី៥-ឱសថស្ថានលីហួរ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ទី៦-ហាងគុយទាវកំពតដួងចិត្ត ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងទី៧-ទីតាំងផ្ទះជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត (សនសុខគឹមស្នាក់នៅ)។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធ ឬបានដឹងថា មានប៉ះពាល់ជាមួយអ្នកទាំង ១០នាក់ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃប្រសិនបើមានការប្រែប្រួលសុខភាពសូម ផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ០៩៧៥០៣ ៤៥៦៧ ឬ ០៤៤៧១២ ៥២៣ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕