រាជធានីភ្នំពេញ ៖ ពលរដ្ឋ១គ្រួសារមានគ្នាចំនួន៤នាក់ ស្នាក់នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បានឆ្លងជំងឺកូវីដទាំងអស់គ្នា ហើយត្រូវក្រុមគ្រូពេទ្យទៅយកមកព្យាបាល នៅវេលាម៉ោង ២៣ និង០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។


គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ ។ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយស្រ៑ាង វីឆេង អាយុ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ៥៨ (វិជ្ជមាន) ។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ។


ជាមួយគ្នានោះដែរ អាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ៕