ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះ កំពុងបន្តធ្វើល្អពីមួយឆ្នាំ ទៅមួយឆ្នាំ ពោលគឺពីចាប់ឆ្នាំ ២០១៦មករូបគេមិដែលរកគ្រាប់បាល់បានតិចជាង ៤០គ្រាប់នោះទេ។ កាលពីយប់មិញ Lewandowski ក៏រកបានពីរគ្រាប់បន្តទៀត ក្នងការប្រកួតជម្រុះ World Cup ខណៈក្រុមប៉ូឡូញយលឈ្នះ ៣-០ ប្រទេសអង់ដូរ៉ា។

ក្នុងរដូវកាលនេះ Lewandowski កំពុងធ្វើបានយ៉ាងល្អជាបន្តទៅទៀតដោយត្រឹមតែ ៤២ប្រកួត រូបគេអាចរកបាន ៤៧គ្រាប់ អោយក្រុមជម្រើសជាតិ និងក្លឹប Bayern Munich៕

Lewandowski ត្រូវបានគេ ចាត់ទុកថាជាខ្សែប្រយុទ្ធមួយដែលល្អជាងគេបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះនៅតំបន់អឺរ៉ុប បើយើងប្រៀបធៀបទៅកាន់កំពូលខ្សែប្រយុទ្ធដ៍ទៃនៃបណ្តាលីគកំពូលនៅអឺរ៉ុប។