ព័រទុយហ្គាល់ ​បាន​លេង​ស្មើ​ជាមួយ​ក្រុម​សែប​ប៊ីក្នុង​លទ្ធផល ​២-២ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup  ដោយក្នងការប្រកួតនោះ ​Ronaldo ​មាន​ឱកាស​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​នេះ​ទៅ​ហើយ ពោលគឹនៅ​នៅ​នាទី​៩០+ ​ដោយសុតបញ្ចូលទី១គ្រាប់ តែអជ្ញាកណ្តាលមិអោយទៅវិញ។ ​ដោយហេតុថា ​ការប្រកួតមិនមានប្រព័ន្ធ ​VAR ​ឬ ​Goal ​Line ​Technology ​អជ្ញាកណ្តាលក៏សម្រេចថាគ្រាប់បាល់នេះមិនទាន់ហួសខ្សែបន្ទាត់នោះទេ។ដោយបង្ហាញកាយវិការមិនសមរម្យ ដ៏ធ្វើការតវ៉ាខ្លាំងពេក Ronaldo ក៏ទទួលបានកាតលឿង។

បន្ទាប់មក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទាំង​មិន​ទាន់​ចប់​ស្រួល​បូល​ផង ​ក្រោយ​ពី​អាជ្ញាកណ្ដាល​បាន​បដិសេធ​មិន​ព្រម​ឱ្យ​បាល់​បញ្ចូល​ទី​របស់​គេ​នៅ​ចុង​ម៉ោង។

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ លោក Fernando Santos ​​បាន​បញ្ជាក់​ថា​អាជ្ញាកណ្ដាល​ដែល​មិន​ឱ្យ​បាល់ Cristiano Ronaldo ​ចូល​នោះ ​បាន​ដើរ​មក​សុំទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន ​ក្រោយ​ពី​ចប់​ការ​ប្រកួត ​បន្ទាប់ពីបាន​ទៅ​មើល​វីដេអូ​ឡើង​វិញ​ម្ដង​ទៀត

https://youtu.be/msTp5WhoMNU