មានពេលនៅផ្ទះច្រើន ពេលទំនេរក៏មានច្រើន ឬមិនសូវបានបញ្ចេញសកម្មភាពជាដើម ។ ការញ៉ាំ ចំណីចំណុកដោយមិនបានបញ្ចេញជាតិពុល និងញើសចេញមកវិញជាហេតុនាំឲ្យគីឡូចេះតែឡើងមិន ឈប់ ហើយក្បាលពោះវិញក៏ហៀរកំផ្លេសពិបាកមើលណាស់។ បណ្តោយយូរទៀត មិនបានទេត្រូវតែឆ្លៀត ពេលហាត់ប្រាណដើម្បីថែរក្សារាងខ្លះទើបបាន។

ក្បាច់ទី១៖ ត្រូវមានកម្រាលហាត់យ៉ូហ្កា បន្ទាប់មកប្រើដៃទាំងពីរច្រតទៅលើកម្រាលដោយកាន់ដុំដែក ដើម្បីទប់ ហើយបញ្ឈរខ្លួនឡើងលើ ។ បន្ទាប់មកទៀត ប្រើដៃម្ខាងលើកដុំដែកឡើងលើឲ្យផុតពីផ្នែកចង្កេះ ហើយទម្លាក់ចុះមកវិញសឹមផ្លាស់ប្តូរទៅដៃម្ខាងទៀតធ្វើចុះឡើងឲ្យបាន២០ ដង។

ក្បាច់ទី២៖ គេងឲ្យត្រង់ដងខ្លួននៅលើកម្រាល ហើយត្រូវដាក់ម្រាមដៃទាំងសងខាងប៉ះនឹងត្រចៀកដោយ ប្រឹងងើបក្បាលឡើង។ ស្របពេលដែលប្រឹងងើបខ្លួនត្រូវដាក់ជើងទាំងពីរផ្គុំចូលគ្នា ហើយលើកឡើងឲ្យ បាន៩០ ដឺក្រេ។ ពេលងើបត្រូវព្យាយាមទាញផ្នែកក្បាលឲ្យកៀកនឹងជើងបំផុត។ កុំភ្លេចដកដង្ហើមចូល ពេលងើបឡើង ហើយដកដង្ហើមចេញពេលទម្លាក់ខ្លួនទៅវិញ។ ធ្វើចុះឡើងឲ្យបាន ៣-៤ ជុំ ក្នុងមួយជុំឲ្យ បាន២០ដង។

ក្បាច់ទី៣៖ គេងឲ្យត្រង់ដងខ្លួននៅលើកម្រាល ហើយបោះដៃទាំងពីរទៅលើឲ្យផុតក្បាល។ បញ្ឈរ ជើងទាំងពីរត្រង់ទៅលើ ហើយងើបខ្លួន និងព្យាយាមដាក់ដៃទាំងពីរ ឲ្យប៉ះទៅនឹងផ្នែកខាងលើបង្អស់នៃ ជើង។

ក្បាច់ទី៤៖ គេងផ្កាប់លើកម្រាល ហើយប្រើដៃទាំងពីរច្រតឡើងលើ និងខំប្រឹងងើបដងខ្លួនសន្សឹមៗ ដោយដាក់ជើងទាំងសងខាងកន្ធែកស្របនឹងដងខ្លួន។បន្ទាប់មកត្រូវទប់ខ្លួនឲ្យនឹងនឲ្យបាន ប្រហែល ២ វិនាទីហើយធ្វើឲ្យគ្រប់៣ជុំ។ មិនគួរបណ្តោយឲ្យរាងកាយលើសទម្ងន់រហូតពិបាកកែខៃនោះទេ។ ត្រូវឆ្លៀតហាត់ប្រាណនៅផ្ទះ ជាប្រចាំដើម្បីសម្រស់ និងសុខភាព ៕