កីឡាករវ័យ ៣៩ឆ្នាំ Zlatan Ibrahimovic នៅសល់កុងត្រាត្រឹមតែរយៈពេល ៣ខែទៀតប៉ុណ្ណោះ ជាមួយក្រុមយក្សអុីតាលី AC Milan។ ថ្នាក់ដឹកនាំក្រុម AC Milan មិនទាន់បានបង្ហាញចំណាប់អារម្មណ៍បន្តកុងត្រា Zlatan នៅឡើយនោះទេ។

ចំណែក Zlatan Ibrahimovic ដែលទើបតែត្រូវក្រុមជម្រើសជាតិស៊ុយអ៊ែតកោះហៅចូល ត្រៀមលេងវគ្គជម្រុះ World Cup វិញនោះ បាននិយាយថា” ខ្ញុំពិតជាមានអារម្មណ៍ល្អនៅ AC Milan នឹងរីករាយក្នុងការបន្តកុងត្រាថ្មីនៅកីឡាដ្ឋាន San Siro នេះ“។

គួរបញ្ជាក់ផងដែរ Zlatan បានត្រឡប់មក​ AC Milan វិញ នៅពាក់កណ្តាលរដូវកាលមុន ២០១៩-២០២០។ ជាពិសេសក្នុងរដូវកាលថ្មីនេះ បានជួយអោយ AC Milan ឈរនៅលេខ ២ នៃលីគកំពូលអុីតាលី Serie A៕

ប្រភព: Fabrizio Romano