ភ្នំពេញ៖ កាលពីពេល​ថ្មីៗនេះ សមាជិកទាំង​៤រូប​របស់ SmallWorld SmallBand ក្រុមតូច ដែលជាទូតសុឆន្ទៈទឹកក្រូចអាយស៍ IZE បានបង្ហោះវីដេអូ​ក្រើនរម្លឹក​ដល់អ្នក​គាំទ្រ​ និង​ពលរដ្ឋ​កម្ពុជា​​ទាំងអស់​ ឲ្យប្រុងប្រយ័ត្ន​ចំពោះការរីករាលដាលនៃវីរុស​កូវីដ-១៩ នា​ពេល​បច្ចុប្បន្ននេះ។

ខ្លឹមសារក្នុងវីឌីអូទាំង៤​របស់ SmallWorld SmallBand ក្រុមតូច បានបង្ហាញពីក្ដីបារម្ភចំពោះជំងឺដ៏កាចសាហាវនេះ ដែលបានរាតត្បាតកាន់តែធំទៅៗក្នុងប្រទេសកម្ពុជា។ ក្នុងនោះ SmallWorld SmallBand ក្រុមតូច ក៏​សំណូមពរ​ដល់ពលរដ្ឋកម្ពុជា​ទាំង​អស់ សូម​​ចូល​រួម​អនុវត្តវិធានការ៖ ៣ការពារ ៣កុំ របស់​រដ្ឋាភិបាល​​ឲ្យ​បាន​​ខ្ជាប់​ខ្ជួន ​ជា​ពិសេស​សូមនៅក្នុងផ្ទះ បើ​មិន​មាន​​ធុរៈអ្វី​ចាំ​​បាច់។

លោក​ ម៉ម ពេជ្ជរិទ្ឋ និង លោក ភិរម្យ សមាជិក SmallWorld SmallBand ក្រុមតូច ក៏​បានបន្ថែមពី​លើវីដេអូ​ថា៖ «ទោះបីជាពេលនេះវីរុសកូវីដ-១៩ កំពុងតែគំរាមកំហែងដល់សុខភាពសាធារណៈជាខ្លាំងយ៉ាងណាក្តី ប៉ុន្តែខ្ញុំជឿជាក់​ថា បើ​ការ​អនុវត្ត​​ផ្តើមចេញពីយើងទាំងអស់គ្នា នឹងអាចធ្វើឲ្យសហគមន៍ របស់​យើងទាំងមូល​ បានល្អប្រសើរ​ឡើងវិញនៅពេលដ៏​ខ្លីខាងមុខនេះ​ជាក់ជាមិនខាន»។

សូមទស្សនាវីដេអូ​​ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖

https://bit.ly/2OITfpe