ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស កាល​ពី​ថ្ងៃ​ទី​១១​ មីនា ​២០២១​ បន្តឧបត្ថម្ភ​​ទឹក​បរិសុទ្ធ​ កម្ពុជា​ ៥០កេស និង​ទឹកក្រូច​អាយស៍ Ize ២០កេស ដល់​រដ្ឋ​បាល​ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បី​ចែក​​ជូន​​ដល់​មន្ត្រីនគរបាល និងប៉ូលីស ដែល​កំពុងបំពេញ​បេសក​កម្ម​​​​ទប់​ស្កាត់​ការរាត​ត្បាត​នៃ​វីរុស​កូវីដ-១៩។  

លោកស្រី គង់ កុសល​ នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «​​ខ្ញុំសង្ឃឹមថា «ទឹកចិត្តកម្ពុជា» ដែលជាយុទ្ធនាការសប្បុរសធម៌​​​របស់​ ខ្មែរ ប៊ែវើរីស នឹង​រួម​ចំណែក​​ជា​កម្លាំង​ចិត្ត​ដល់​​មន្ត្រីនគរបាល និង​ប៉ូលីស ដោយ​ជួយ​កាត់​បន្ថយ​ភាព​នឿយ​ហត់​របស់​ពួក​គាត់​បាន​មួយផ្នែក ក្នុង​អំទ្បុង​​ពេល​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូវីដ-១៩​​​នេះ»។

គិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២១នេះ​ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បាន​ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និង​ភេសជ្ជៈផ្សេងៗសរុប​៥០០០កេស​រួចមក​ហើយ ជូនដល់ប៉ូលីសប្រចាំការនៅទីតាំងត្រួតពិនិត្យនានា និង​មន្ទីរពេទ្យ​មួយ​ចំនួន។ យុទ្ធនាការនេះ​នឹង​បន្ត​បរិច្ចាគទឹកបរិសុទ្ធជូន​​ស្ថាប័ន​ផ្សេង​ៗ​ទៀត​​រហូត​​រាប់​​​ម៉ឺន​កេស៕