ក្លឹបអ្នកមាន នៃលីគកំពូលបារាំងមួយនេះ បានភ្លាត់ចាញ់ក្រុមដែលស្ថិតនៅតំបន់គេកាត់ចោល Nantes នៅក្នុងដីខ្លួនឯងទៅវិញ។

Julian Draxler បានសុតបានមួយគ្រាប់ បើកការនាំំមុខអោយក្រុមម្ចាស់ផ្ទះ PSG នៅនាទី ៤២។ ការប្រកួតឈានដល់វគ្គទី ២ នាទី ៥៩ កីឡាករ Randal Kolo Muani បានរកគ្រាប់បាល់តាមស្មើអោយក្រុមភ្ញៀវវិញុ។ ការប្រកួតអួសបន្លាយរហូតដល់នាទី ៧១ ទើបក្រុមភ្ញៀវ Nantes បានដាក់មួយគ្រាប់ទៀត ដែលជាគ្រាប់ជ័យជំនះ។

បរាជ័យ ២-១ នេះ ជាបរាជ័យលើកទី ៧ ក្នុងរដូវកាលនេះរបស់ក្លឹប PSG ហើយវាក៏វាបានធ្វើអោយ PSG ខកខានឱកាសឡើងមកឈរគំពូលតារាងផងដែរ។ បច្ចុប្បន្ន PSG នៅឈរលេខ ២ មាន ៦០ពិន្ទុ តាមពីក្រោយក្រុមលេខ ១​ Lille ៣ពិន្ទុ៕