បុរសវ័យ ៦១ ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៤ បានទទួលរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្លាក់ត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ នៅប្រទេសរុស្សុី។

ថ្មីនេះលោក Joachim Low បានប្រកាសថា លោកនឺងលាឈប់ពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បន្ទាប់ពីបញ្ចប់ការប្រកួតព្រឹត្តិការណ៍ EURO  ២០២០ នារដូវក្តៅ។ តាមពិតទៅលោក Joachim Low នៅសល់កុងត្រាក្នុងការដឹកនាំក្រុមជម្រើសជាតិនេះ រហូតដល់ឆ្នាំ ២០២២ តែដោយហេតុថាមានសម្ពាធខ្លាំង រូបលោកក៏សម្រេចចិត្តលាឈប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងការចំណាយពេល ១៥ឆ្នាំ ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low ទទួលបានសម្ធផលដូចជា:

ជើងឯករង EURO ២០០៨

លេខ ៣​ World CUP ២០១០

លេខ ៣ EURO ២០១២

ជើងឯក World CUP ២០១៤

លេខ ៣ EURO ២០១៦

ជើងឯក FIFA CONFEDERATIONS CUP – ២០១៧៕

ប្រភព: GOAL