កាលពីជើងទី ១ក្រុម PSG បានទៅលុត Barcelona ដល់ក្នងដីក្នុងលទ្ធផល ៤-១។ ចំណែកឯក្នុងរាត្រីនេះវិញ កក្រុមអ្នកមានបុណ្យ Barcelona ត្រូវទៅសួរសុខទុក្ខក្រុមយក្សនៅលីគបារាំង PSG វិញម្តង នៃការប្រកួតក្របខ័ណ្ឌ UEFA Champion League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី ២។

តែអ្វីដែលសំខាន់ នោះ PSG និងមិនមានវត្តមានកំពូលខ្សែប្រយុទ្ធ Neymar នោះទេដោយមានបញ្ហារបួស តាំងពីមុនប្រកួតជើងទី១ ជាមួយ​ Barcelona មកម៉្លេះ។ បន្ថែមពីនេះទៅទៀត កីឡាករវ័យក្មេង Moise kean ក៏មិនបានចូលលេងដែរដោយហេតុថាកើតកូវីដ ១៩ និង ខ្សែការពារJuan Bernat ក៏អវត្តមានដែរដោយដាច់សរសៃជង្គង់ ACL។

អ្នកមានបុណ្យ Barcelona ក៏មានបញ្ហាកីឡាកររបួសជាច្រើនអ្នកផងដែរ ក្នុងរួមមាន Jodi Alba, Ronald Arujo, Pique, Sergi Roberto, coutihno និង Ansu Fati៕