ការប្រកួតប្រព្រឹត្តទទៅបានតែ ៣៥នាទី កីឡាករ​វ័យ​​២០​ឆ្នាំ Haaland  ក៏​រក​បាន​គ្រាប់​ដំបូង​ ខណៈ​គេ​បាន​ខកខាន​ទាត់​មិន​ចូល​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​​នាទី​៤៨។ យ៉ាងណាមិញ​នាទី​៥៤ Dortmund ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ទៀត ហើយ​លើក​នេះ Haaland អាច​ធ្វើ​បាន​សម្រេច។

ខ្សែ​ប្រយុទ្ធ Erling Haaland រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Borussia Dortmund នាំក្រុមភ្ញៀវមុន ២-០។ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខ ក្រុម Seviila ក៏បានបង្កើនការសម្រុករបស់ខ្លួន ដោយរកបាន ២ គ្រាប់មកវិញ ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Y-En-Nesyri ទាំង​២គ្រាប់។ បញ្ចប់ការប្រកួតជើងទី ២ នេះក្រុមទាំងពីរបានត្រឹមស្មើគ្នា ២-២ ដោយឡែក កាពីជើងទី១ Dortmund បានទទួលជ័យជំនះ ៣-២។ សរុបទាំងពីរជើងក្រុម Dortmund យកឈ្នះ ៥-៤ លើ Sevilla៕

https://youtu.be/3jPe1kpBnmM