Juventus ហាលអាវត្រឹមវគ្គ ១៦ក្រុម ចុងក្រោយក្រោមថ្វីជើង FC Porto៕ ដោយការប្រកួតជើងទី ២ ក្នុងទឹកដី Juventus នេះ ប្រព្រឹត្តទៅបានតែ ១៩នាទី ក្រុមភ្ញៀវ Porto បានបើកកានាំមុខមុន ដោយកីឡាករSergio Oliveira ជា​បាល់​ប៉េណាល់ទី។ លុះឈានដល់វគ្គទី ២ នាទី ៤៩ ទើបកីឡាករ Chiesa អាចរកគ្រាប់បាល់តាមស្មើវិញបាន។

Porto ត្រូវ​បាត់បង់​កីឡាករ​ម្នាក់​គឺ Mehdi Taremi បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​២​ដង​ស្មើ​នឹង​កាត​ក្រហម​នាទី​៥៤ មុន​ពេល Federico បន្ថែម​គ្រាប់​ទី​២​ឲ្យ Juventus។ដោយហេតុថាការពីជើងទី Porto បានយកឈ្នះ Juventus ក្នុងលទ្ធផល ២-១ ដូច្នេះ​លទ្ធផល​ស្មើ​គ្នា​មិន​ទាន់​រក​ឃើញ​អ្នក​ឈ្នះ​ ត្រូវ​បន្ថែម​ការ​លេង​១៥​នាទី​២ដង។

ការប្រកួតឈានដល់នាទី ១១៥ ទើបក្រុមភ្ញៀវ FC Porto រកគ្រាប់បានដោយកីឡាករ​ Sergio Oliveira ក្រោមមកបាន២ នាទី ពោលគឺនៅនាទី ១១៧ កីឡាករ Rabiot ក៏បានរកគ្រាប់បាល់ទី ៣អោយ Juventus។ បញ្ចប់កាប្រកួតជើងទី២ នេះគឺលទ្ធផល Juventus យកឈ្នះ ៣-២ តែបើសរុបទាំងពីរជើងគឺលទ្ធផល ៤-៤ ប៉ុន្តែក្រុមមកពីប្រទេសព័រទុយហ្គាល់ FC Porto ចំណេញគ្រាប់ក្រៅដី ទើបជួយអោយក្រុមនេះឡើងទៅវគ្គបន្ត៕

https://youtu.be/MRFe6z9KsxE