ក្រុមតោខៀវ Chelsea មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ចាប់តាំងពីមានវត្តមានគ្រូបង្វឹកថ្មីលោក Thomas Tuchel មកដឹកនាំ ពោលគឹ ១១ប្រកួត ឈ្នះ៩ និងស្មើតែ២ ប្រកួតប៉ុណ្ណោះ៕ ដោយកាលពីយប់មិញ បានបន្តជ័យជំនះរបស់ខ្លួន ២-០ ទៅលើក្រុម Everton ដោយគ្រាប់​ទី១របស់ Chelsea ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Godfrey ​នៅ​នាទី​៣១ និង​១​គ្រាប់​ទៀត​ជា​ការ​ទាត់​ប៉េណាល់ទី​របស់ Jorginho ​នៅ​នាទី​៦៥៕

ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ Chelsea ឈរនៅលេខ ៤មាន ៥០ពិន្ទុ តាមពីក្រោយក្រុម ៣ Leicester City តែ ៣ពិន្ទុប៉ុណ្ណោះ៕

https://youtu.be/X8AzpGHIE6I