ក្រុមញញួរយក្ស West ham ក្នុងរដូវកាលនេះធ្វើបានល្អខ្លាំងមែនទែន ដោយកំពុងតែឈរលេខ ៥ ក្នុងតារាងចំណាត់ថ្នាក់នៃលីគកំពូលអង់គ្លេស អ្វីដែលគួរអោយកត់សម្គាល់នោះគឺ ចាប់តាំងពី Lingard មកចូលរួមជាមួយ West Ham ធ្វើអោយក្រុមញញួរយក្សចាញ់តែមួយប្រកួតប៉ុណ្ណោះ ហើយនឹងរកបាន ៤គ្រាប់ទៀតផង ពីការបង្ហាញខ្លួន ៦ប្រកួត៕ ជាក់ស្តែងដូចការប្រកួតយប់មិញក្រុម West ham បានយកឈ្នះក្រុម Leeds United ក្នុងលទ្ធផល ២-០ ដោយពីរគ្រាប់នោះរកបានដោយ  Lingard នៅនាទី ២១ និង Dawson នៅនាទី ២៨៕ ជ័យជំនះ ២-០ នេះ បានជួយអៅយ West Ham ឡើងមកឈរលេខ ៥ ដោយមាន ៤៨ពិន្ទុ តាមពីក្រោយក្រុមលេខ ៤ Chelsea មាន ៥០ពិន្ទុ៕