ក្រុមលោក Simeone ធ្វើមិនបានល្អនោះទេ នៅប៉ុន្មានប្រកួតចុងក្រោយនេះ ដោយតែងតែភ្លាត់ស្មើ និងចាញ់ ដោយថ្មីៗនេះ ក្នុងជំនួបប្រចាំទីក្រុង Madrid (Madrid Derby) បានត្រឹមស្មើគ្នា ១-១ ជាមួយ Real Madrid៕ អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona កីឡាករ Luis Suarez ធ្វើបានមួយគ្រាប់មុនអោយក្រុុម្ចាស់ផ្ទះ AT Madrid នៅនាទី ១៥៕ កាបប្រកួតអូសបន្លាយរហូតដលជិតជប់វគ្គទី២ ទៅហើយពោលគឺនៅនាទី ៨៨ ខ្សែប្រយុទ្ធ Benzema បានស៊ុតតាមស្មើវិញ ជួយអោយ Real Madrid ទទួលបាន១ពិន្ទុ យ៉ាងមាន សារៈសំខាន់៕លទ្ធផលស្មើបែបនេះ វាធ្វើអោយក្រុម AT Madrid កាន់តែពិបាកក្នុងការក្លាយជាម្ចាស់ជើងឯកលីគកំពូលអេស៉្បាញ ដោយបច្ចុប្បន្នដាច់ក្រុមលេខ ២ Barcelona តែ ២ពិន្ទុប៉ុណ្ណោះ៕