ឈូករ័ត្ន ជារុក្ខជាតិម្យ៉ាង មានដើមកំណើតពីទ្វីបអាមេរិក ហើយត្រូវបានយកមកដាំនៅតាមបណ្ដាទ្វីបមួយចំនួន។ រុក្ខជាតិនេះ មានផ្ទុកសារធាតុជាច្រើន ដូចជា វីតាមីនA ក្រុមវីតាមីន B វីតាមីន C វីតាមីន E កាលស្យូម សូដ្យូម សង្កសី ដែក ទង់ដែង ប៉ូតាស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត។ សារធាតុទាំងអស់នេះហើយ ដែលធ្វើឱ្យគ្រាប់ផ្កាឈូករ័ត្ន ផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ដូចជា៖

១. ការពារជំងឺ មហារីក
២. ជំងឺលើសឈាម
៣. សម្រួលដំណើរឈាមរត់ និង សរសៃបេះដូង
៤. ជំនួយក្រលៀន និងធ្វើឲ្យនោមធូរ
៥ . កាត់បន្ថយកម្រិតខ្លាញ់ក្នុងឈាម
៦. ជួយ ស្បែក ស្រស់ភ្លឺថ្លាមិនឆាប់ជ្រួញ និងក្មេងជាងវ័យ
៧. ថែបំប៉ន សក់ ក្រចក ឲ្យភ្លឺរលោង
៨. ការពារជំងឺ ពុកឆ្អឹង និង ឈឺ សន្លាក់
៩. ជួយឲ្យភ្នែកភ្លឺថ្លា

ដូច្នេះ ពេលទទួលទានគ្រាប់ផ្កាឈូករ័ត្ន នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ ទាំង ៩ យ៉ាង ដូចបានជម្រាបជូនខាងលើនេះ។

សូមបញ្ជាក់ថា៖ សូម្បីតែដើម ស្លឹក និងផ្កា នៃរុក្ខជាតិផ្កាឈូករ័ត្ន ក៏មានអត្ថប្រយោជន៍ផងដែរ ដោយត្រូវបានគេយកទៅផ្សំធ្វើជាឱសថព្យាបាលជម្ងឺ។
– ស្លឹក របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំ ព្យាបាលអាការឈឺចាប់ផ្សេងៗ ដូចជា ឈឺពោះ បន្ធូរអាការចុកណែនទ្រូង ជាំ ព្រម ថ្នាំបញ្ចុះនោម និងមេរោគក្នុងរាង្គកាយ រួមទាំងព្យាបាលអាការ ហឺត ទឹកនោមផ្អែមផងដែរ។

– ដើម របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំ បញ្ចុះនោម បន្ថយអាការក្អក, និងអាចយកមកបុកឱ្យម៉ដ្ឋ បិទដំបៅ ឬរបួសថ្មីដែលមានឈាម។

– ផ្កា របស់ដើមផ្កាឈូករ័ត្ន ត្រូវបានគេយកទៅផ្សំជាថ្នាំព្យាបាលអាការឈឺចាប់ផ្សេងដូចជា ក្បាល ធ្មេញ ក្រពះ ពេលមានរដូវ និងវិលមុខជាដើម៕