ប្រទេសថៃ៖ នៅក្នុងការឆែកឆេរដ៏ធំមួយនៅលើដងទន្លេមេគង្គ ដែលល្បីល្បាញខាងរត់ពន្ធគ្រឿងញៀនប៉ូលីសល្បាតព្រំដែនបានរឹបអូសយកកញ្ឆាក្រៀមចំនួន៩២០គីឡូក្រាម ចេញពីទូកមួយនៅតាមបណ្តោយដងទន្លេ Nakhon Pathom ជាប់ព្រំដែនប្រទេសឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ូលីសបានប្រទះឃើញទូកប្រហែលម៉ោង៤ព្រឹក កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅពេលដែលប៉ូលីសបានចូលទៅក្នុងទូកនោះបុរសនៅលើទូកបានលោតទៅលើទូកតូចមួយទៀត ហើយបានពន្លឿនទូករត់គេចខ្លួនតែម្ដង ភ្លាមៗនោះប៉ូលីសបានរកឃើញបាវចំនួន២៣ ដែលផ្ទុកទៅដោយកញ្ឆាក្រៀមចំនួន៦០០កញ្ចប់។

គួរបញ្ជាក់ដែរថា ក្នុងប៉ុន្មានខែថ្មីៗនេះប៉ូលីសបានរឹបអូសយកកញ្ឆាជាង៥តោន ខណៈពេលដែលរដ្ឋាភិបាលថៃបានបន្ធូរបន្ថយវិធានការលើកញ្ឆាដែលអនុញ្ញាតឱ្យផ្នែកខ្លះនៃរុក្ខជាតិដែលមានដានទាបនៃសមាសធាតុតេតាណូស tetrahydrocannabinol ឬ THC ត្រូវបានប្រើក្នុងផលិតផលម្ហូបអាហារ និងឱសថ។ ប៉ុន្តែការជួញដូរថ្នាំជក់នៅតែខុសច្បាប់ចំពោះកញ្ឆាដែលមានបរិមាណ THC ខ្ពស់នៅតែត្រូវបានចាត់ថ្នាក់ជាប្រភេទគ្រឿងញៀនទី៥ ៕