ដោយសារការបរិភោគអាហារមានជាតិប្រៃច្រើនរាងកាយកាន់តែស្រេកទឹក នៅពេលបរិភោគច្រើនទៅៗ នឹងបន្ថែមបរិមាណអំបិលរ៉ែក្នុងឈាមធ្វើអោយបេះដូងជញ្ជូនឈាមទៅកាន់សារពាង្គកាយផ្សេងៗកាន់តែខ្លាំងដែលធ្វើអោយប្រឈមមុខនឹងបេះដូងរីក ដែលបណ្ដាលអោយកើតជំងឺខ្សោយបេះដូងឬគាំងបេះដូង អ្នកមានអាយុតិចក៏អាចប្រឈមមុខនឹងជំងឺនេះដូចគ្នា។

អាការៈទាំង7 ពីការគាំងបេះដូង៖
១. ឈឺទ្រូងតឹងណែនឈឺទ្រូង
២- ចង្វាក់បេះដូងលោតលឿនមិនស្រួល ដកដង្ហើមខ្លី
៣ វិលមុខហាក់ដូចជាចង់ដួលសន្លប់ពេលខំប្រឹងឬបញ្ចេញកំលាំងលើស
៤. អស់កម្លាំងល្ហិតល្ហៃញើសច្រើនខ្លួនត្រជាក់
៥. ហើមកជើង ជើង ហើមមុដឬហើមពោះ
៦. ពេលគេងរាបដកដង្ហើមមិនសូវស្រួល
៧. ណែនពោះមិនឃ្លាន ក្អួតវិលមុខស្រពេចស្រពិល
បើមិនចង់អោយរាងកាយខូចមុនអាយុសូមប្តូរមកប្រើគ្រឿងផ្សំអាហារកាត់បន្ថយជាតិសូដ្យូម និងស្ករ ព្រមទាំងចម្អិនម្ហូបដែលអ្នកចូលចិត្តដោយមិនបង្កគ្រោះថ្នាក់ដល់សុខភាព៕