ភ្នំពេញ៖ ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១ ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះគឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀតក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផលស្មាតហ្វូនរបស់ខ្លួនសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងតែម្តង…!

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតសម្រាប់អបអរនៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង គឺមានការថែមជូនពុំធ្លាប់មានដូចជា៖
– ថែមជូននាឡិកាវៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមានតម្លៃ $ 249
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស្មាតស៊ីមលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតធំហ្ម៎ង 52 សប្តាហ៍!

Samsung Galaxy Z Fold2 5G ដ៏ថ្មីស្រឡាងនេះគឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អតិថិជនទាំងអស់ដែលចង់បាន ឬត្រូវការនូវសេរីភាពនៃការថតរូបក៏ដូចជាឆ្លុះបញ្ចំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតនៃយុគ្គសម័យពិភពស្មាតហ្វូនទំនើបនាពេលនេះ…!

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់ បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុត Samsung Galaxy Z Fold2 5G បានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះមានចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖
– អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED
– អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
– ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
– ទំហំផ្ទុក៖ ROM 256 GB / RAM 12 GB
– កាមេរ៉ាមុខ (Cover camera) ៖ 10 MP
– កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
– កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
– ថាមពលថ្ម៖ 4500 mAh
– ពណ៌៖ Mystic Bronze និង Mystic Black
– តម្លៃ៖ 2,039 ដុល្លារ

នៅចាំអីទៀត…? ប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យនេះមានកំណត់ណា៎! ទទួលយកភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតថ្ងៃនេះភ្លាមទៅ…! Samsung Galaxy Z Fold2 5G ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត