អតីតអ្នកចាត់ការក្រុមរបស់ក្រុម Bayern Munich រូបនេះមកដឹងនាំក្រុមមេឃខៀវ Manchester City ត្រឹមរដូវកាលឆ្នាំ ២០១៦-២០១៧ ប៉ុណ្ណោះ ក៏ប៉ន្តែលោកបានបំបែកកំណត់ត្រាជាច្រើន៕ ជាក់ស្តែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីយកឈ្នះ West Ham លោក Pep បានបង្កើតកំណត់ត្រាថ្មីមួយ ដោយក្លាយជាគ្រូបង្វឹកទីមួយក្នុងប្រវត្តិសាស្រ្តលីគគំពូលងង់គ្លេសដែលអាចរកជ័យជំនះបាន ២០០ប្រកួត លឿនជាគ្រូបង្វឹកផ្សេងទៀត ពោលគឺលោកដឹកនាំ ២៧៣ ប្រកួត ក្នុងនោះឈ្នះ ២០០ប្រកួត៕

បច្ចុប្បន្ននេះ លោក Pep កំពុងដឹកនាំ Manchester City ឆ្ពោះទៅកាន់ការលើកពាន Premier League ជាលើកទឹកដី ៣ ដោយកំពុងតែកាន់កាប់់កំពូលតារាងមាន ៦២ពិន្ទុ តាមពីក្រោយក្រុមលេខ២ Manchester United មានតែ ៥០ពិន្ទុ៕