ក្រុមនៅទីក្រុង Manchester ទាំងពីរនេះនៅ៥ឆ្នាំចុងក្រោយនេះបានចំណាយលុយនាំចូលកីឡាករជាច្រើនរូបដើម្បីមកពង្រឹងក្រុម ដោយក្នុងមួយក្រុមៗចំណាយរហូតទៅដល់ ៥៥០លានផោន៕ ក៏ប៉ុន្តែសមិទ្ធផលដែលទទួលបានហាក់បីដូចជាមិនសមគ្នាសោះ៕ គិតត្រឹម៥ឆ្នាំចុងក្រោយ Manchester City បានឈ្នះពានជាច្រើនដូចជា: ជើងឯក Premier League ២លើក, FA CUP មួយលើក,​League CUP ៣លើក, Continental Cup មួយលើក,FA Community Shield ២លើកផងដែរ៕ចំណែកបិសាចក្រហមវិញឈ្នះពានបានត្រឹមតែ EFL CUP មួយលើក,FA Community Shield មួយលើក និង Europa League តែមួយលើកប៉ុណ្ណោះ៕ អ្នកចាត់ការក្រុមក្រុមមេឃខៀវ Manchester City បាននិយាយថា”ខ្ញុំមិនមានអារម្មណ៍ថាយើងខុសប្លែកពីក្លឹបកំពូលៗផ្សេង នៅក្នុងពិភពលោកនោះទេ ក៏ប៉ុន្តែពួកយើងបានព្យាយាម  និង ខំអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន“៕

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នក្រុមលោក Pep កំពុងកាន់កាប់កំពូលតារាង និង ឈានទៅរកពានរង្វាន់ Premier League ជាលើកទី ៣ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយរបស់ក្លឹប៕

ប្រភព: Goal