ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមដែលក្រុមការងារសារព័ត៌មានទទួលបាននាមុនពេលបន្តិចនេះបានឲ្យដឹងថា នាវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២១នេះ មានករណីរថយន្តម៉ាក RANGE ROVER ពណ៌ត្រេអ៊ុី១គ្រឿង ដែលមានផ្លាកលេខខេមរភូមិន្ទ 2.8859 បើកបុកទម្លុះផ្ទះ ប្រជាពលរដ្ឋ។

ហេតុការណ៌ដ៏គួរឲ្យឲ្យរន្ធត់នេះបានកើតឡើងនៅម្តុំវិទ្យាល័យហ៊ុនសែនមិត្តភាព ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុហេតុការណ៌ខាងលើនៅឡើយទេ  ព័ត៌មានលម្អិតយ៉ាងណានឹងជម្រាបជូននៅពេលក្រោយទៀត ៕